Subscribe Us

header ads

កុំបន្ទោសទូរស័ព្ទខលមិនចេញលេងអ៊ិនធឺណិតមិនកើតពេលនេះក្រុមហ៊ុនស្មាតបកស្រាយហើយ


ឃើញបងប្អូនជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរអ៊ូរទាំអំពីរសេវាទូរស័ព្ទស្មាត ថ្ងៃនេះគ្មានសេវាខល និងលេងអ៊ិនធឺណែតបាន រួមទាំងខ្ញុំផងដែរមិនដឹងថាមកពីមូលហេតុអ្វី។ ពេលនេះយើងប្រហែលជាអស់ចម្ងល់ហើយពេលបានអានអត្ថបទមួយនេះព្រោះក្រុមហ៊ុនទើបតែចេញបកស្រាយថា៖ 



យើងកំពុងជួបប្រទះបញ្ហាខ្សែកាបអុបទិកត្រូវបានកាច់ផ្ដាច់នៅទីតាំងស្ថានីយសំខាន់របស់យើង ដែលធ្វើអោយប៉ះពាល់ដល់ការតេចេញ និងទទួលការហៅចូលក៏ដូចជាការប្រើអ៊ីនធឺណិត ព្រមទាំងកម្មវិធីមួយចំនួនដូចជា SmartNas និង SmartLuy ដល់អតិថិជនមួយចំនួន។ ក្រុមការងារបច្ចេកទេសរបស់យើងកំពុងធ្វើការពិនិត្យ និងជួសជុលដើម្បីធានាបានថាសេវាកម្មខាងលើនឹងដំណើរការជាធម្មតាអោយបានឆាប់រហ័សបំផុត។ ក្នុងអំឡុងពេលនេះសូមធ្វើការបើកនិងបិទ Airplane Mode ដើម្បីធ្វើអោយទូរស័ព្ទរបស់អ្នកព្យាយាមភ្ឆាប់មកបណ្តាញឡើងវិញ។ យើងខ្ញុំសូមអធ្យាស្រ័យចំពោះភាពរអាក់រអួល និងអរគុណចំពោះការអត់ធ្មត់របស់លោកអ្នក។
We are currently experiencing a problem with our fibre optic network at one of our main sites which is impacting calls, Internet access and our Smart apps (SmartNas and SmartLuy). Our technical team is working to restore the network as soon as possible. Meanwhile, please try to switch on/off airplane mode to attempt to reconnect to the network. We apologize for the inconvenience and thank you for your patience


Post a Comment

0 Comments