បងប្អូនប្រាកដជាស្គាល់ហើយតារាចម្រៀងដ៏ល្បីក្នុងកំឡុងឆ្នាំ60-70 លោកតា ស៊ីន ស៊ីសាមុត ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងក្នុងស្រុកនិងក្រៅស្រុក រហូតដល់ព្រះមហាក្សត្រដាក់ងារអោយជាអធិរាជសម្លេងមាសថែមទៀតផង
ទោះបីជាលោកទទួលមរណៈភាពហើយក្តីបុន្តែរគ្រប់បទចម្រៀងរបស់លោកនៅតែទទួលបានការគាំទ្ររទាំងចាស់ទាំងក្មេង រហូតដល់ផលិតកម្មក្នុងស្រុកមួយចំនួនយកទៅច្រៀងឡើងវិញថែមទៀត
សព្វថ្ងៃភរិយារបស់លោកនៅមានជីវិតនៅឡើយក្នុងវ័យជរា ថែមទាំងមានជំងឺទៀតផង ។
នៅក្នុងផេកហ្វេសប៊ុកដែលមានឈ្មោះថា ទ្រី ដាណា Dana Try បានបង្ហោះថា
បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់
លឺថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន
ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។
















0 Comments