ទំព័រដើម
អំពីរយើង
ទំនាក់ទំនង
Subscribe Us
ទំព័រដើម
ពត៌មានសង្គម
សិល្បះ
កីឡា
ប្រវត្តិសាស្រ្ត
ជំនឿនិងសាសនា
បច្ចេកវិទ្យា
វីដេអូប្លែកៗ
Home
ប្រវត្តិសាស្រ្ត
ប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម គិតមកដល់ថ្ងៃនេះគឺរយៈពេល៧១ឆ្នាំហើយ
ប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម គិតមកដល់ថ្ងៃនេះគឺរយៈពេល៧១ឆ្នាំហើយ
Art of life
Thursday, June 04, 2020
គិតមកដល់ថ្ងៃនេះគឺរយៈពេល៧១ឆ្នាំហើយ ដែលយើងត្រូវបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដែលមានផ្ទៃក្រឡាទំហំ
៦៧.៧០០
គីឡូម៉ែត្រក្រឡា ដោយរាប់ទាំងកោះត្រល់និងកោះត្រឡាច និងសរុបខេត្តទាំងអស់ចំនួន២១ខេត្ត ដោយសារអាណានិគមបារាំង បានកាត់ទៅឲ្យស្ដេចយួនបាវដាយ រហូតដល់ក្លាយជាទឹកដីយួន ក្រោយពីហូជីមិញបានឈ្នះសង្គ្រាមគ្រប់គ្រងប្រទេសយួន។
រំលឹកប្រវត្តិសាស្ត្រខ្លះៗ មកនិយាយ ដើម្បីអាចថែរក្សាវប្បធម៌ប្រពៃណី លោកឧកញ៉ាសឺនគុយ ព្រមលះបង់ជីវិតឲ្យយួនកាត់ក្បាលដាច់ធ្លាក់ពីលើស្មា ហើយលោកសង្ឃឹមថា ការលះបង់ជីវិតរបស់លោក អាចជាផ្នែកមួយក្នុង
ងការជួយថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឲ្យបានគង់វង្ស។ បើតាមសម្ដីរបស់អ៊ំប្រុសម្នាក់ ជាអ្នករស់នៅខេត្តឃ្លាំង កម្ពុជាក្រោម គាត់បាននិយាយថា យើងថយមួយជំហាន យួនវាចូលមួយជំហាន យើងគ្មានជម្រើសអ្វីក្រៅពីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់យើងនោះទេក្មួយ ទើបយើងខំរើកកាយយកមកទាំងអស់ បើយើងអស់តែវប្បធម៌ប្រពៃណីមួយទៀត ខ្មែរក្រោមដឹងតែលែងមានសង្ឃឹមហើយក្មួយ ព្រោះយើងនៅក្រោមសម្ពាធគេទាំងអស់។
ចំណែកលោកសឺងង៉ុកថាញ់ មួយជីវិតរបស់លោក បានលះបង់ដើម្បីខ្មែរកណ្ដាលសឹងតែទាំងស្រុង តែចុងក្រោយត្រូវជាប់គុកនៅស្រុកយួន ត្រូវយួនធ្វើទារុណកម្មលោករហូតដល់ស្លាប់ ពេលលោកស្លាប់គ្មាននរណាហ៊ានមកចូលរួមបុណ្យសពលោកឡើយ ហើយមានតែព្រះសង្ឃ២អង្គ បាននិមន្តមកសូត្រមន្តនិងគ្រួសារគាត់ពីរបីនាក់តែប៉ុណ្ណោះ។ លោកសឺងង៉ុកថាញ់ ត្រូវប្រជាពលរដ្ឋខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម គោរពស្រឡាញ់លោកខ្លាំងណាស់ រហូតដល់សម្ដេចសីហនុ មានគំនិតច្រណែនឈ្នានីស យកលេសនេះ លេសនោះ ធ្វើបាបលោកជាប់រហូត។ ឈានមកដល់របបសាធារណរដ្ឋខ្មែរ លោកសឺងង៉ុកថាញ់ ក៏បានប្រមូលកងទ័ពខ្មែរក្រោម ចំនួនជាង៣ម៉ឺននាក់ មកជួយរបបសាធារណរដ្ឋខ្មែរ ដើម្បីប្រឆាំងនឹងយួនផងដែរ ប៉ុន្តែជាអកុសល ដោយសារប្អូនរបស់លោកសេនាប្រមុខលន់នល់ ឈ្មោះលន់ណុន បានឈ្នានីសធ្វើបាបលោក រហូតដល់លោកឆ្អែតចិត្តខ្លាំងពេក ក៏សម្រេចចិត្តវិលត្រឡប់ទៅកម្ពុជាក្រោមវិញទាំងទឹកភ្នែក។ កងទ័ពលោកទាំងអស់ លោកបានបញ្ជាឲ្យនៅតែជួយខ្មែរកណ្ដាលបន្ត ហើយនរណាក៏គេទទួលស្គាល់ដែរថា កងទ័ពខ្មែរកម្ពុជាក្រោមរបស់លោកសឺងង៉ុកថាញ់ ជាកងទ័ពខ្លាំងដាច់គេ សមរភូមិណាដែលមានវត្តមានកងទ័ពរបស់លោកស៊ីងង៉ុកថាញ់ មិនដែលមានពាក្យថាចាញ់នោះទេ។ នៅមានវីរជនខ្មែរយើងជាច្រើនរូបទៀត ដែលខ្ញុំមិនទាន់បានរៀបរាប់ឈ្មោះអស់ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នា ប្រាកដជាដឹងច្បាស់គ្រប់គ្នាហើយថា យើងសល់ពេលវេលាតិចណាស់ គឺសល់តែរយ:ពេលតែ២៩ឆ្នាំទៀតតែប៉ុណ្ណោះ ដែលអាចមានសិទ្ធទាមទារទឹកដីខ្មែរកម្ពុជាក្រោមពីយួនវិញបាន ដោយផ្អែកលើច្បាប់អន្តរជាតិ។
Post a Comment
0 Comments
ហ្វេសប៊ុកផេច
Featured Post
test
Art of life
Tuesday, November 29, 2022
Register
Social Plugin
Popular Posts
រំភើបជំនួស អ្នកនាងទ្រីដាណានិងស្វាមី ជូនថវិការ3000$ ដល់ភរិយាលោកតាស៊ីន ស៊ីសាមុត ជាការតបស្នងនិងដឹងគុណ
Thursday, June 04, 2020
បញ្ចេកវិទ្យា
3/បញ្ចេកវិទ្យា/post-list
0 Comments