Subscribe Us

header ads

ឈ្មោះអ្នកដឹកនាំប្រទេសខ្មែរ ក្រោយកងទ័ពខ្មែរក្រហមវ៉ៃបែកទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥



  1. សម្តេច នរោត្តម សីហនុ មានមុខងារជាប្រមុខរដ្ឋ
  2. លោក ប៉ែន នុត ជានាយករដ្ឋមន្រ្តី
  3. លោកខៀវ សំផន ជាឧបនាយករដ្ឋមន្រ្តីនិងអគ្គមេបញ្ជាការកងទ័ព
  4. លោក អៀង សារី គ្រប់គ្រងក្រសួងកិច្ចការបរទេស
  5. លោក សុន សេន គ្រប់គ្រងក្រសួងការពារជាតិ
  • ឈ្មោះរដ្ឋមន្រ្តី

  1. គាត ឈន់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​គណៈប្រធានរដ្ឋ
  2. ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ពត៌មាន
  3. កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
  4. អៀង ធីរិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​យុវជន
  5. នរោត្តម ភូរិសារា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
  6. ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន
  7. ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
  8. ហ៊ូ យន់ ជាជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ត្រូវបានបែងចែកជា ៦ភូមិភាគ ភូមិភាគបូព៌ា, ភូមិភាគនិរតី, ភូមិភាគបស្ចឹម, ភូមិភាគពាយ័ព្យ, ភូមិភាគឧត្តរ និងភូមិភាគឥសាន និង បែងចែកជា៤តំបន់ទៀត តំបន់សៀមរាប. តំបន់ឧត្តរមានជ័យ. តំបន់ព្រះវិហារ. តំបន់ក្រចះ. និងតំបន់មណ្ឌលគិរី។


គ្មានឈ្មោះលោក ប៉ុល ពត ទេ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ ទើបមានការ​បោះឆ្នោត​ជាតិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​ប្រជាជន លោក ប៉ុល ពត បាន​ជាប់​ឆ្នោត​ជា​តំណាង​កម្មករ​ចំការ​កៅស៊ូ។ អញ្ចឹងមានន័យថា នរណាគេមានឋានៈធំជាងគេ គឺអ្នកនោះហើយ ដែលរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ និងផែនការសម្លាប់មន្រ្តីរាជការរបបសាធារណខ្មែរ ផ្សេងៗទៀត ( បើយោងតាមលោកស្រី Elizabeth Beckher នៅ​ថ្ងៃ​ទី១៦ មេសា រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែល​កំពុង​ស្ថិត​នៅក្នុង​ភាព​ទ័លច្រក ក៏​បាន​ផ្ញើទូរលេខ​មួយ​ច្បាប់​ថ្វាយ​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ជា​ថ្នូរ​នឹង​ការ​ថ្វាយ​អំណាច​​​ដល់​ព្រះអង្គ​វិញ ប៉ុន្តែ សំណើ​​រនេះ​​ត្រូវ​បាន​សម្តេច នរោត្តម សីហនុ ច្រាន​ចោល។)។ សម្តេ​ច នរោត្តម សីហនុ បានលាលែង​ពី​តំណែង​ប្រមុខ​រដ្ឋ នៅដើមខែមីនា ឆ្នាំ១៩៧៦ ក្នុង​ហេតុផល​ថា​មក​ពី​ព្រះអង្គ​មាន​បញ្ហា​សុខភាព ប្រុងរត់ទៅក្រៅប្រទេសម្ដងទៀត ដើម្បីឲ្យអ្នកដទៃទទួលថ្មបាក់ជំនួស ដូចជាលោកសេនាប្រមុខលន់នល់ ពីលើកមុន តែត្រូវបរាជ័យ ត្រូវកងទ័ពខ្មែរក្រហមចាត់ទុកឃុំនៅក្នុងវាំង។


Post a Comment

0 Comments