Subscribe Us

header ads

លោកអ៊ឹមជីវ៉ាប្រហែលជាបោះពាក្យសម្តីទៅកាន់សុខាថា សត្វក្រពើ ទោះបីខំលើកតម្កើងដុសលៀងវាអោយផុតពីជាតិជាសត្វឬ


លោកអ៊ឹមជីវ៉ា ជាអ្នកសិល្បះមួយរូបដែលតែងតែចូលរួមកម្មវិធីសប្បុរសធម៏នានាជួយអ្នកក្រីក្រក៏ដូចជាសិល្បះករចាស់ជរាជាដើម។ មួយរយៈនេះយើងឧស្សាឃើញគាត់ស្និទ្ធស្នាលជាមួយនឹងលោកសុខា ជាតារា TikTok ល្បីមួយរូបដែលមានជីវភាពខ្វះខាតដូចគ្នា ប៉ុន្តែរថ្ងៃនេះមិនដឹងថាអ្នកទាំង២មានបញ្ហារអ្វីនឹងគ្នានោះទេបានជាលោក អ៊ឹមជីវ៉ា បោះពាក្យសម្តីក្នុងហ្វេសប៊ុកថា៖ 

សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល ! ព្រោះចរិកសត្វក្រពើមិនអាចមកដេកលើពូកជាមួយមនុស្សបានទេ ! មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយនិងអោយអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..!

 ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលារ ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង ដើម្បីខំកែអោយឡើងដែរ តែកែមិនឡើង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹងថាខំហត់និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៌នែមេរៀនជីវិតខ្ញុំចុះ។ លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។



Post a Comment

0 Comments