Subscribe Us

header ads

ស្គាល់បុរសក្នុងលុយក្រដាស១០០នេះទេ? តើគាត់ជាអ្នកណា ប្រវត្តិដូចម្តេចខ្លះ?


បងប្អូនជាច្រើនប្រហែលជាធ្លាប់បានស្គាល់និងធ្លាប់បានចាយ ក្រដាសប្រាក់១០០រៀលនេះហើយ ដែលបោះពុម្ភមួយឲ្យចាយនៅក្នុងសម័យរដ្ឋកម្ពុជា តែក្រោយមកធនាគារជាតិក៏ឈប់បោះពុម្ពឱ្យចាយបន្ត ដោយសារមានការរិះគន់ច្រើនពេក។​

 មនុស្សនៅក្នុងក្រដាសប្រាក់១០០រៀលនេះ មានឈ្មោះថា សឺង ង៉ុកមិញ ជាមេខ្មែរយៀកមិញមួយរូបក្នុងចំណោមមេខ្មែរយៀកមិញជាច្រើនរូបនាក់ទៀត ដូចជា កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ, ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម, កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម ដែលហូជីមិញ បានបំបែកជាបីក្រុម ឲ្យមកគ្រប់គ្រងពួកកុម្មុយនីស្តនៅក្នុងស្រុកខ្មែរក្នុងឆ្នាំ១៩៥១ និងចូលរួមមកឈរបោះឆ្នោតនៅក្នុងស្រុកខ្មែរនៅក្នុងឆ្នាំ១៩៥៤។


 តែក្រោយមកត្រូវលោកប៉ុលពត បានរៀបចំផែនការសម្លាប់ពួកខ្មែរយៀកមិញ ម្ដងមួយៗ ទើប ប៉ែនសុវណ្ណ ជាមេខ្មែរយៀកមិញមួយរូប ដែលរួចពីខ្លួនពីការសម្លាប់នៅក្នុងពេលនោះ ព្រោះរត់ទៅស្រុកមិនទាន់ពេល បាននិយាយថា ប៉ុលពត គឺជាមនុស្សឃោរឃៅព្រៃផ្សៃ ហើយបានទាំងកំទេចពួកអតីតឥស្សរខ្មែរយៀកមិញ ម្ដងៗមួយស្ទើរតែគ្មានសល់។ 


ឥឡូវនិយាយពីស៊ឺងង៉ុកមិញ ដែលបន្លំខ្លួនធ្វើជាប្អូនរបស់លោក សឺងង៉ុកថាញ់ បន្ត អាចារ្យ អន មៀន ឬហៅថា សឺងង៉ុកមិញ ជាកូនរបស់ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមមកពីខេត្តពាម (ហាទៀងជាភាសាវៀតណាម) កើតនៅខេត្តកំពត ប្រទេសខ្មែរ។ 




ហូជីមិញ បានរៀបចំឲ្យ សឺងង៉ុកមិញ បន្លំខ្លួនជាប្អូនរបស់លោក សឺងង៉ុកថាញ់ ដែលលោកជាវីរជនតស៊ូរបស់ខ្មែរនាសម័យនោះ តែត្រូវបានបាត់ខ្លួន ដើម្បីឲ្យដឹកនាំចលនាខ្មែរវៀតមិញ នៅក្នុងស្រុកខ្មែរ ដើម្បីបម្រើយួន។ 
សឺងង៉ុកមិញ បានទៅរស់នៅឯទីក្រុងហាណូយ នៅក្រោយសន្និសិទ្ធក្រុងហ្ស៊ឺណែវថ្ងៃទី ២០ កក្កដា ១៩៥៤ ក្រោយមកទៀតមេដឹកនាំយួន បានបញ្ចូលមកជាមួយអតីតពួកខ្មែរវៀតមិញពីរពាន់នាក់ទៀត ដើម្បីឲ្យមកដឹកនាំចលនាខ្មែរក្រហមក្នុងឆ្នាំ១៩៧០ តែត្រូវបានស្លាប់ក្នុងឆ្នាំ១៩៧២ ដោយសារលោកប៉ុលពត បានដាក់ថ្នាំបំពុល​​​ ទើបសព្វថ្ងៃនេះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើននិយាយពីពួកបូព៌ាដូចជា ហ៊ូ នឹម, ហ៊ូ យន់, កុយ ធួន និងជាច្រើននាក់ទៀត ថាពួកគេជាមនុស្សល្អ ត្រូវលោកប៉ុលពតសម្លាប់ តែតាមពិតគឺជាគ្នីគ្នាពួកខ្មែរយៀកមិញទាំងអស់ ដែលលោកប៉ុលពត បានបញ្ជាឲ្យសម្លាប់ ម្ដងមួយៗ សរុបទាំងអស់មិនក្រោម៥ម៉ឺននាក់។ ទើបខ្ញុំនិយាយថា យួនវាស្អប់និងខ្លាច លោកប៉ុលពត ខ្លាំងណាស់ ព្រោះផែនការរបស់វាច្រើនណាស់ដែលលោក ប៉ុលពត បានបំផ្លាញ។








ប្រភព៖ Hok Nave
រក្សាសិទ្ធ៖ Kampuchea2day

Post a Comment

0 Comments