យន្តហោះសង្កេតការណ៍ប្រភេទនេះ
នៅក្នុងស្រុកខ្មែរយើងហៅឈ្មោះវាថា អាចានស្រាក់ ឈ្មោះពិតរបស់វា OV10 Bronco អាមេរិកធ្លាប់បានយកមកប្រើប្រាស់នៅក្នុងស្រុកខ្មែរកាលពីសម័យសង្គ្រាមដេញពួកកងទ័ពខ្មែរក្រហមនិងពួកកងទ័ពយួនយៀកុង
នៅក្នុងអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ ខ្មែរយើងរស់នៅតាមជនបទ ឲ្យតែពួកគាត់បានឮសំឡេងវា
ដឹងតែនាំគ្នារត់ចូលត្រង់សេ ព្រោះគាត់លឺគេនិយាយថា វាជាយន្តហោះមកទម្លាក់គ្រាប់
តែតាមពិតមិនមែននោះទេ គ្រាន់តែជាយន្តហោះអង្កេតការណ៍ ឬយន្តហោះល្បាត
មើលពួកកងទ័ពយួនយៀកកុង បើឃើញទើបគេរាយការណ៍បន្តឲ្យយន្តហោះខ្នាត់ធំមកទម្លាក់គ្រាប់បែក។
នៅពេលពួកកងទ័ពយួនយៀកកុង វាបានឃើញអាចានស្រាក់ហោះនៅកន្លែងណា វានាំគ្នាបាញ់ប្រហារ
យ៉ាងខ្លាំង ហើយវាឲ្យអ្នកភូមិរត់ចូលត្រង់សេទាំងអស់
ពេញបាញ់ចប់វាបាននាំគ្នារកចូលព្រៃវិញ ពេលអាចាន់ស្រាក់ហោះត្រឡប់ទៅវិញ
បានទៅរាយការណ៍បន្តអោយយន្តហោះមកទំលាក់គ្រាប់ ហើយបញ្ជាក់យ៉ាងច្បាស់ថា គ្មានប្រជាជន
អ្នកភូមិរស់នៅនោះទេ មានតែពួកកងទ័ពយួនយៀកកុង នៅក្នុងភូមិនោះ។
ពេលអាមេរិចបានទទួលរបាយការណ៍ទាំងអស់ហើយ ក៏បញ្ជាឲ្យយន្តហោះទៅទម្លាក់គ្រាប់
តែចុងបញ្ជាប់ត្រូវតែអ្នកស្រុកស្លាប់អស់ជាច្រើននាក់ ឆេះផ្ទះ ងាប់គោក្របី
ធ្វើឲ្យអ្នកស្រុករឹតតែខឹងនិងរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់នល់ កាន់តែខ្លាំង
ក៏នាំគ្នារត់ចូលព្រៃកាន់តែច្រើន ដើម្បីទៅចុះចូលជាមួយនឹងពួកកងទ័ពខ្មែរក្រហម
មកវ៉ៃកងទ័ពរបបសាធារណរដ្ឋខ្មែរវិញ។ នេះគ្រាន់តែជាចំណែកតូចមួយតែប៉ុណ្ណោះ
នឹងចង់បញ្ជាក់ពីល្បិចរបស់យួន ខ្ចីដៃយន្តហោះទម្លាក់គ្រាប់បែក មកសម្លាប់ប្រជាពលរដ្ឋខ្មែរ
តែតាមពិតចំណែកធំក្នុងការហៅខ្មែរឲ្យរត់ចូលព្រៃ នៅដើមខែមេសា ឆ្នាំ១៩៧០ គឺសម្ដេចសីហនុ។







0 Comments